ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចោទបារាំងថា ជាចោរសមុទ្រ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសបារាំងដែលឃាត់នាវាដឹកប្រេង ដែលបារាំងអះអាងថា ដឹកទំនិញរបស់រុស្ស៊ីថាជា “ការលួចប្លន់តាមសមុទ្រ” ដោយកត់សម្គាល់ថា ការរឹបអូសបានធ្វើឡើងនៅក្នុងដែនទឹកអព្យាក្រឹតដោយគ្មានហេតុផល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នំ២០២៥ បានឱ្យដឹងថា ថ្លែងនៅឯក្លឹបពិភាក្សា Valdai ក្នុងទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានអះអាងថា អ្នកស៊ើបអង្កេតកំពុងស្វែងរក គឺ “ទំនិញយោធា, យន្តហោះគ្មានមនុស្សបើក ឬរបស់ប្រភេទផ្សេង” ប៉ុន្តែបានទទូចថា “គ្មានអ្វីនៅទីនោះ មិនដែលមាន និងមិនអាចមាន”នោះទេ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានណែនាំថា ការស៊ើបអង្កេតអាចជាប់ពាក់ព័ន្ធ នឹងយន្តហោះគ្មានមនុស្សបើក ដែលមិនស្គាល់អត្តសញ្ញាណ ដែលប្រទះឃើញនៅជិតអាកាសយានដ្ឋានដាណឺម៉ាក និងទីតាំងយោធាកាលពីខែមុន។ មាន​ការ​លើក​ឡើង​ថា យន្តហោះគ្មានមនុស្សបើក (UAVs) ប្រហែល​ជា​របស់​រុស្ស៊ី ប៉ុន្តែត្រូវបាន ទីក្រុង​ម៉ូស្គូ​បដិសេធ។ លោកពូទីនក៏បានកត់សម្គាល់ផងដែរថា នាវាដឹកប្រេងនោះកំពុងធ្វើដំណើរក្រោមទង់ជាតិបរទេសជាមួយនាវិកអន្តរជាតិ ។ កប៉ាល់​ដែល​មាន​ឈ្មោះ​ថា Boracay ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម ហើយ​កំពុង​ធ្វើ​ដំណើរ​ក្រោម​ទង់ជាតិ Benin … Continue reading ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចោទបារាំងថា ជាចោរសមុទ្រ