វ៉េណេស៊ុយអេឡា ចោទសហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះ ចម្បាំង F-35 ដោយខុសច្បាប់ នៅក្បែរព្រំដែនរបស់ខ្លួន

បរទេស៖ ប្រទេស វ៉េណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិក ថា “ខុសច្បាប់” ដោយបាន ហោះហើរយន្តហោះចម្បាំង F-35 នៅជិតព្រំដែនរបស់ខ្លួន ចំពេលមានភាពតានតឹង កើនឡើងនៅក្នុងតំបន់ការ៉ាប៊ីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil Pinto បាននិយាយថា “ការលុកលុយដោយខុសច្បាប់” ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ប្រហែល 75 គីឡូម៉ែត្រពីឆ្នេរសមុទ្រក្បែរទីក្រុង Maiquetia ។ លោកបានថ្កោលទោសការទង្វើនេះថាជា «ការញុះញង់ដែលគំរាមកំហែងដល់អធិបតេយ្យភាពជាតិ និងបំពានច្បាប់អន្តរជាតិ»។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino Lopez បានអះអាងថា យ៉ាងហោចណាស់មានយន្តហោះ F-35 ចំនួនប្រាំគ្រឿង ត្រូវបានគេប្រទះឃើញ ហោះហើរក្នុងល្បឿនជាង ៧០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ 35,000 ហ្វីត។ លោកបានកត់សម្គាល់ថា វាជាលើកទីមួយហើយដែលយន្តហោះប្រភេទនេះត្រូវបានគេដាក់ពង្រាយនៅក្នុងតំបន់។ ភាពតានតឹងបានផ្ទុះឡើង កាលពីខែមុន នៅពេលដែលអាមេរិក បានវាយប្រហារលើកប៉ាល់វេណេស៊ុយអេឡា … Continue reading វ៉េណេស៊ុយអេឡា ចោទសហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះ ចម្បាំង F-35 ដោយខុសច្បាប់ នៅក្បែរព្រំដែនរបស់ខ្លួន