លោក Trump ប្រតិកម្មទៅនឹងសន្ធិសញ្ញានុយក្លេអ៊ែរ ដែលលើកឡើងដោយលោក Putin
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងការពន្យារកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរសម្រាប់រយៈពេលមួយឆ្នាំទៀត។ ប្រធានាធិបតីអាមេរិកត្រូវបានសួរអំពីការទទួលយកការផ្តល់ជូនរបស់លោកពូទីននៅលើសន្ធិសញ្ញា New STARTខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ។លោកបាននិយាយថា៖វាហាក់ដូចជាគំនិតល្អសម្រាប់ខ្ញុំ។ ការកត់សម្គាល់របស់លោក Trump ត្រូវបានស្វាគមន៍ដោយលោក Kirill Dmitriev ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Putin និងជាឥស្សរជនសំខាន់ម្នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Dmitriev បានសរសេរនៅលើ Telegram ថា ជំហររបស់ប្រធានាធិបតីអាមេរិក បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ចាប់ផ្តើមមានទំនងគួរសមរវាងគ្នាឡើងវិញក្នុងការបន្តកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed