បរទេស៖ ជនសង្ស័យប្រដាប់អាវុធចំនួន៨នាក់ បានធ្វើសកម្មភាពប្លន់យ៉ាងគគ្រឹកគគ្រេង នៅក្នុងហាងមាសមួយកន្លែងក្នុងផ្សារទំនើប Big C ក្នុងស្រុក Su-ngai Kolok ខេត្ត Narathiwat កាលពីល្ងាចថ្ងៃអាទិត្យ បណ្តាលឲ្យមន្ត្រីសន្តិសុខម្នាក់រងរបួស។ ការផ្ទុះពីរត្រូវបានគេរាយការណ៍ថបន្ទាប់ពីឧប្បត្តិហេតុប្លន់នេះកើតឡើង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃអាទិត្យ។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលមនុស្សមួយក្រុមប្រដាប់អាវុធបានសម្រុកចូលហាងមាស Yaowarat Krungthep ដែលមានទីតាំងនៅក្នុងផ្សារទំនើប Big C ក្នុងស្រុក Su-ngai Kolok ។ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានអ្នកដើរទិញឥវ៉ាន់ និងបុគ្គលិកជាច្រើននាក់ នៅខាងក្នុងផ្សារទំនើប ពេលដែលឧប្បត្តិហេតុកើតឡើង មានការភ្ញាក់ផ្អើលពេញបរិវេណ។ ជនសង្ស័យបានយកមាសមួយចំនួនមិនទាន់កំណត់បាន មុនពេលរត់គេចខ្លួនបាត់ស្រមោល ។ ក្នុងពេលប្លន់នោះ ការបាញ់កាំភ្លើងបានផ្ទុះឡើងនៅក្នុងមជ្ឈមណ្ឌលលក់ទំនិញ ដែលបណ្តាលឱ្យលោកវរសេនីយ៍ឯក Burisorn Radachai ជំនាញអាវុធធុនស្រាលមកពីអង្គភាពប្រតិបត្តិការប៉ូលិសល្បាតព្រំដែនលេខ៤០៨ រងរបួស។ ចំណែកមន្ត្រីដែលកំពុងដើរទិញសម្ភារៈដើម្បីកែលម្អមូលដ្ឋានប្រតិបត្តិការរបស់អង្គភាពរបស់ខ្លួន នៅពេលនៃការវាយប្រហារនោះ … Continue reading ក្រុមប្រដាប់អាវុធ៨នាក់ ចូលប្លន់ហាងមាសក្នុងផ្សារទំនើប Big C ខេត្ត Narathiwat របស់ថៃនិងបាញ់ប្រហារ បណ្តាលឲ្យរបួសប៉ូលិសម្នាក់ និងមន្ត្រីម្នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed