បរទេស៖ បន្ទាប់ពីការលាលែងពីតំណែង កាលពីថ្ងៃចន្ទ លោក Lecornu បានក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងខ្លីបំផុត របស់ប្រទេសបារាំងចាប់តាំងពីឆ្នាំ 1958 ។ យោងតាមសារព័ត៌មាន EURO NEWS ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីបារាំងលោក Sébastien Lecornu បានលាលែងពីតំណែងនៅថ្ងៃចន្ទ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីការតែងតាំង ដែលជាសញ្ញា នៃវិបត្តិជាថ្មីនៅក្នុងនយោបាយបារាំង។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទទួលយកការលាលែងពីតំណែងរបស់គាត់នៅព្រឹកថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Lecornu បានបង្ហាញឈ្មោះដំបូងនៃរដ្ឋាភិបាល ។ លោក Lecornu ដែលត្រូវបានតែងតាំងនៅថ្ងៃទី ៩ ខែកញ្ញា បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ពីជំរុំផ្ទាល់ខ្លួនរបស់គាត់និង ក្រុមប្រឆាំងបន្ទាប់ពីការបង្ហាញគណៈរដ្ឋមន្ត្រីរបស់លោក ។ លោកបានក្លាយជាប្រមុខរដ្ឋាភិបាល ដែលកាន់តំណែងខ្លីបំផុតចាប់តាំងពីឆ្នាំ 1958 ។ លោក Lecornu គ្រោងនឹងថ្លែងសុន្ទរកថា នៅរដ្ឋសភានៅថ្ងៃអង្គារដើម្បីកំណត់ផែនទីផ្លូវ របស់រដ្ឋាភិបាលរបស់គាត់៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed