លោក ដូណាល់ ត្រាំ បញ្ជាក់ថា ពន្ធគយ ២៥% នឹងត្រូវដាក់លើឡានដឹកទំនិញធុនធ្ងន់ និងមធ្យមចាប់ពីខែក្រោយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមយកពន្ធ ២៥ភាគរយលើការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។ លោក ត្រាំ បានធ្វើសេចក្តីប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហេីយវានៅតែមិនច្បាស់ថាតើផែនការពន្ធចុងក្រោយរបស់លោក អាចប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកម្រិតណា។ កាលពីចុងខែកញ្ញា ដោយលើកឡើងពីសន្តិសុខជាតិ លោក ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងអនុវត្តអត្រាពន្ធដូចគ្នាចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ដែលមានប្រសិទ្ធភាពក្នុងខែនេះ។ ប៉ុន្តែពន្ធគយដែលលោក ត្រាំ បាននិយាយថាមានគោលបំណងការពារឧស្សាហកម្មក្នុងស្រុកមិនមានប្រសិទ្ធភាពដូចដែលបានបញ្ជាក់នោះទេ ដោយសេតវិមានមិនផ្តល់ការពន្យល់សម្រាប់ការពន្យារពេលនោះទេ។ ដូចទៅនឹងពន្ធលើវិស័យផ្សេងទៀត រដ្ឋបាលសហរដ្ឋអាមេរិកបានលេីកយកផ្នែកទី ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ ដើម្បីស៊ើបអង្កេតថាតើការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម ក៏ដូចជាផ្នែករបស់ពួកគេ បង្កការគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed