អ្នកស្លាប់ដោយសារទឹកជំនន់នៅថៃ កើនដល់ ២២នាក់
បរទេស៖ អាជ្ញាធរថៃបាននិយាយនៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២២ នាក់ ខណៈដែលពួកគេបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះដល់មនុស្សប្រមាណ ៣៧០.០០០ នាក់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ពីទន្លេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្រ្តីពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយបាននិយាយថា ខេត្តចំនួន ១៩ ត្រូវបានរងផលប៉ះពាល់ ដោយខេត្ត Uttaradit និង ខេត្ត អាយុធ្យា ភាគខាងជើងនៃទីក្រុងបាងកក ស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ។ អាជ្ញាធរថៃបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ ហើយកំពុងតាមដានយ៉ាងដិតដល់នូវកម្រិតទឹក ខណៈដែលរដូវមូសុងនាំមកនូវភ្លៀងធ្លាក់ខ្លាំង៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed