មាស បានបំបែកកំណត់ត្រា ដោយបានឡើងដល់ ៤.០០០ដុល្លារ មួយអោន

បរទេស៖ នៅថ្ងៃពុធនេះមាស បានឡើងដល់ ៤.០០០ដុល្លារ ក្នុងមួយអោន ឈានដល់កំណត់ត្រាមួយ ដែលជំរុញដោយវិនិយោគិន ដែលកំពុងស្វែងរកសុវត្ថិភាព ពីការកើនឡើង នៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីផ្សារមាស Spot Gold បានកើនឡើង 0.7% ទៅដល់ ៤.០១១ដុល្លារ ក្នុងមួយអោន ។ អនាគតមាសរបស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែធ្នូបានកើនឡើង 0.7% ដល់ ៤.០៣៣,៤០ដុល្លារ ក្នុងមួយអោន។ ជាប្រពៃណី មាសត្រូវបានគេមើលឃើញថា ជាឃ្លាំងនៃតម្លៃក្នុងអំឡុងពេលនៃអស្ថិរភាព។ Spot Gold កើនឡើង 53% ចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ បន្ទាប់ពីកើនឡើង 27% ក្នុងឆ្នាំ 2024។ប្រែសម្រួលៈ ណៃ តុលា