បរទេស ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ នៅសាលាទ័ពអាកាស Navamintr Kasatriyadhiraj ខេត្ត Saraburi ឧត្តមសេនីយ៍ Seksan Kantha អគ្គមេបញ្ជាការទ័ពអាកាសថៃ បាននិយាយអំពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលការប្រយុទ្ធគ្នា ជាលើកទីពីរអាចកើតមានឡើង ដោយបញ្ជាក់ថា លោកបានត្រៀម គោលនយោបាយរួចហើយ ។ សារព័ត៌មាន Khaosod បានផ្សាយនៅថ្ងៃទី១០ ខែតុលានេះថា ប្រសិនបើឧប្បត្តិហេតុដែលមិននឹកស្មានដល់កើតឡើងដែលយើងត្រូវប្រើវិធានការតបត យោធាមានកាតព្វកិច្ចគោរពតាមបញ្ជា ដោយលោកបញ្ជាក់ថា យោធាត្រៀមខ្លួនជានិច្ច។ នៅពេលសួរថាតើកិច្ចប្រជុំ របស់មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធបានពិភាក្សាអំពីស្ថានភាព នៅតំបន់ Ban Nong Chan-Nong Ya Kaew ឬយ៉ាងណានោះ ឧត្តមសេនីយ៍ Seksan Kantha បាននិយាយថា “មិនមានការពិភាក្សាអំពីផែនការទេ ប៉ុន្តែយើងពិភាក្សាអំពីទិដ្ឋភាពរួម។ ចំពោះព័ត៌មានលម្អិតនោះគឺជាបញ្ហារបស់អង្គភាព ដែលទទួលខុសត្រូវចំពោះបញ្ហានេះ” ។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed