ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅរស់ទាំងអស់នៅថ្ងៃចន្ទនេះ ខណៈដែលបទឈប់បាញ់នៅហ្គាហ្សា បន្ដធ្វើឡើងនៅថ្ងៃទីបី

យេរ៉ូសាឡឹម៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោកស្រី Shosh Bedrosian បានឲ្យដឹងថា ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថានឹងដោះលែងចំណាប់ខ្មាំងដែលកំពុងរស់នៅទាំង ២០នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា នៅព្រឹកថ្ងៃចន្ទនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Bedrosian បានលើកឡើងថា ក្រុមការងារអន្តរជាតិមួយនឹងត្រូវបានបង្កើតឡើងដើម្បីជួយស្វែងរកអដ្ឋិធាតុនៃចំណាប់ខ្មាំងដែលបានស្លាប់នៅក្នុងការជាប់ឃុំឃាំង ហើយសាកសពរបស់ពួកគេដែ លក្រុមហាម៉ាស់ មិនអាចរកឃើញ។ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឡើងជាលើកទីបីជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ខណៈដែលភាគីទាំងពីរបានត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកឃុំឃាំងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Bedrosian បានលើកឡើងថា អ៊ីស្រាអែលរំពឹងថា ចំណាប់ខ្មាំងដែលនៅរស់ទាំង ២០ នាក់នឹងត្រូវបានប្រគល់ទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅព្រឹកថ្ងៃចន្ទនេះ មុនពេលត្រូវបានផ្ទេរទៅឱ្យកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ ពីទីនោះ ពួកគេនឹងត្រូវនាំទៅកាន់មូលដ្ឋានយោធាមួយក្នុងប្រទេសអ៊ីស្រាអែល ហើយក្រោយមក សម្រាប់ការពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលពួកគេនឹងជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ។ លោកស្រីបានបន្ដថា ក្បួនរថយន្តសង្គ្រោះនឹងរង់ចាំក្នុងករណីត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដជាបន្ទាន់ ដោយបន្ថែមថា យោធាអ៊ីស្រាអែល និងមន្ទីរពេទ្យបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលចំណាប់ខ្មាំងមុននេះ ប្រសិនបើក្រុមហាម៉ាស់ផ្លាស់ទីមុនកាលវិភាគ។ ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់នៅ Sharm el-Sheikh របស់អេហ្ស៊ីប ក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ដែលនៅរស់ និងស្លាប់ចំនួន ២៨ នាក់ក្នុងរយៈពេល ៧២ ម៉ោងនៃការដកទ័ពអ៊ីស្រាអែលទៅកាន់ “បន្ទាត់លឿង” … Continue reading ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅរស់ទាំងអស់នៅថ្ងៃចន្ទនេះ ខណៈដែលបទឈប់បាញ់នៅហ្គាហ្សា បន្ដធ្វើឡើងនៅថ្ងៃទីបី