កិច្ចព្រមព្រៀង​ឈប់​បាញ់ ​នៅ​តំបន់ហ្គាហ្សា​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក្នុង​កិច្ច​ប្រជុំ​កំពូល ​នៅ​ក្រុង Sharm el-Sheikh របស់​អេហ្ស៊ីប

គ៊ែរ៖​ កិច្ចប្រជុំកំពូល​ ស្តីពីការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា​ បានចាប់ផ្តើមនៅ​ទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប​ ដែលជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បទឈប់បាញ់ដែល ទើបឈានដល់ថ្មីៗនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ដោយប្រមូលផ្តុំមេដឹកនាំមកពីជាង ២០ប្រទេស ក៏ដូចជាអង្គការ ក្នុងតំបន់ និងអន្តរជាតិ កិច្ចប្រជុំកំពូលនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតី អេហ្ស៊ីប លោក​ Abdel Fattah al-Sisi និងសមភាគីអាមេរិកលោក ដូណាល់​ ត្រាំ។ កិច្ចប្រជុំកំពូលនេះ បានពិភាក្សា អំពីការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវ សន្តិភាព និងស្ថិរភាពដល់មជ្ឈិមបូព៌ា និងការឈានទៅដំណាក់កាលថ្មី នៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមប្រធានាធិបតី អេហ្ស៊ីប ។ កិច្ចព្រមព្រៀង បទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការចរចា យ៉ាងស៊ីជម្រៅ រយៈពេលបីថ្ងៃនៅទីក្រុង​ Sharm el-Sheikh រវាងភាគីទាំងពីរ ដែលសម្របសម្រួល ដោយអេហ្ស៊ីប កាតា … Continue reading កិច្ចព្រមព្រៀង​ឈប់​បាញ់ ​នៅ​តំបន់ហ្គាហ្សា​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក្នុង​កិច្ច​ប្រជុំ​កំពូល ​នៅ​ក្រុង Sharm el-Sheikh របស់​អេហ្ស៊ីប