Politico ផ្សាយថា អាមេរិក កំពុងថ្លឹងថ្លែងផែនការ ដើម្បីធ្វើឃាតប្រធានាធិបតី វ៉េណេស៊ុយអេឡលោក Maduro

បរទេស៖ Politico បានរាយការណ៍ថា សហរដ្ឋអាមេរិកអាច ប៉ុនប៉ងធ្វើឃាតប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បន្ទាប់ពីការប្រកាសថា គាត់ជាស្តេចគ្រឿងញៀន និងជាភេរវករ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលជាច្រើន សប្តាហ៍កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការវាយប្រហារ នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ប្រឆាំងនឹងអ្វីដែលគេហៅថា “ទូកដឹកគ្រឿងញៀន” ដោយបានសម្លាប់ មនុស្សអស់ជាច្រើននាក់ និងពង្រីកវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់។ មន្ត្រីអាមេរិកបានចោទលោក Maduro ដែលជាប្រធានាធិបតី វ៉េណេស៊ុយអេឡាថា មានទំនាក់ទំនងជាមួយបណ្តាញគ្រឿងញៀន ប៉ុន្តែលោកបានច្រាន ចោលការចោទនេះ ។ វ៉េណេស៊ុអេឡាបានចោទ ក្រុងវ៉ាស៊ីនតោនថា បានព្យាយាមផ្តួលរំលំរដ្ឋាភិបាល របស់លោក Maduro ហើយក៏ត្រូវបានមន្ត្រី អាមេរិកបានបដិសេធចោលដូចគ្នា។ សារព័ត៌មាន Politico បានអះអាង នៅក្នុងអត្ថបទ មួយកាលពីថ្ងៃអាទិត្យថា ទោះបីជាមិនបាននិយាយ ជាសាធារណៈអំពីការ ផ្លាស់ប្តូររបបនៅក្នុងប្រទេស អាមេរិកឡាទីនដែលសម្បូរប្រេងមួយនេះក៏ដោយ ក៏ប្រធានាធិបតីអាមេរិកលោក … Continue reading Politico ផ្សាយថា អាមេរិក កំពុងថ្លឹងថ្លែងផែនការ ដើម្បីធ្វើឃាតប្រធានាធិបតី វ៉េណេស៊ុយអេឡលោក Maduro