ប្រធានអង្គការ NATO ជំរុញឱ្យសមាជិកបង្កើន ការចំណាយលើវិស័យការពារជាតិ ដើម្បីពង្រឹងសន្តិសុខ
បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានអំពាវនាវឱ្យមានការចំណាយលើវិស័យការពារជាតិ ខ្ពស់ជាងមុនដើម្បីធានាសន្តិសុខ ខណៈដែលសម្ព័ន្ធភាពឆ្ពោះទៅរកគោលដៅ នៃការបង្កើនការវិនិយោគផ្នែកការពារជាសមូហភាព។ ថ្លែងទៅកាន់សភារបស់អង្គការណាតូក្នុងទីក្រុង Ljubljana លោក Rutte បានលេីកឡេីងថា សម្ព័ន្ធមិត្តអ៊ឺរ៉ុប និងកាណាដា “ឥឡូវនេះកំពុងស្ថិតនៅលើគន្លងមួយ” ដើម្បីនាំយកការចំណាយលើវិស័យការពារជាតិ របស់ពួកគេឱ្យកាន់តែជិតទៅនឹងសហរដ្ឋអាមេរិក។ លោកបានលេីកឡេីងថា “នេះគឺជាការចាំបាច់ដើម្បីរក្សាអាត្លង់ទិក អាកទិក អឺរ៉ុប និងសហរដ្ឋអាមេរិកឱ្យមានសុវត្ថិភាព” ដោយកត់សម្គាល់ថា រដ្ឋជាសមាជិកបានប្តេជ្ញាក្នុងការវិនិយោគ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិនៅឆ្នាំ២០៣៥ រួមទាំង ៣.៥ភាគរយ សម្រាប់ការចំណាយការពារស្នូល។ នាពេលបច្ចុប្បន្ននេះ ភាគច្រើននៃសមាជិក ៣២របស់ណាតូចំណាយតិចជាង ៣ភាគរយនៃ GDP របស់ពួកគេលើវិស័យការពារជាតិ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សម័យប្រជុំប្រចាំឆ្នាំរយៈពេល ៤ថ្ងៃនៃសភាណាតូ ដែលជាស្ថាប័នពិគ្រោះយោបល់ សម្រាប់សមាជិកសភាមកពីប្រទេសជាដៃគូ និងបានបិទបញ្ចប់កាលពីថ្ងៃចន្ទនៅទីក្រុង Ljubljana ដោយមានគណៈប្រតិភូចំនួន ២៤៤រូប ចូលរួម។ សភាបានអនុម័តដំណោះស្រាយចំនួន៦ ដែលផ្តល់អនុសាសន៍ឱ្យមានភាពធន់កាន់តែខ្លាំង ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស បង្កើនការរារាំង និងការការពារ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខអន្តរអាត្លង់ទិកកាន់តែស៊ីជម្រៅ … Continue reading ប្រធានអង្គការ NATO ជំរុញឱ្យសមាជិកបង្កើន ការចំណាយលើវិស័យការពារជាតិ ដើម្បីពង្រឹងសន្តិសុខ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed