ប្រទេសចិន ព្រមានអ្នកទេសចរ ឱ្យជៀសវាងការបោកប្រាស់ នៅក្នុងប្រទេសថៃ បន្ទាប់ពីឃើញវីដេអូ បង្ខំឱ្យអ្នកទេសចរ ទិញទំនិញ ដែលមានតម្លៃថ្លៃៗ

បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈផ្លូវការមួយ ដោយដាស់តឿនអ្នកទេសចរចិន ឱ្យមានការប្រុងប្រយ័ត្ន នៅពេលកក់សំបុត្រធ្វើដំណើរ និងទិញកញ្ចប់ដំណើរ កម្សាន្តទៅប្រទេសថៃ។ យោងតាមគេហទំព័រ Travel And Tour Word បានឱ្យដឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា ការព្រមានដែលកើតឡើង ជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹង ប្រតិបត្តិករទេសចរណ៍ ដែលបំភ័ន្តភ្នែក ជាពិសេសការប្រុងប្រយ័ត្ន ចំពោះដំណើរទេសចរណ៍ ដែលមានតម្លៃថោក ដែលមិនសមហេតុផល ដែលអាចមើលទៅគួរអោយទាក់ទាញ ប៉ុន្តែអាចនាំឱ្យមានការកេងប្រវ័ញ្ច ។ ការណែនាំជាបន្ទាន់របស់ស្ថានទូតចិន ប្រចាំនៅប្រទេសថៃនេះ ត្រូវបានជំរុញដោយឧប្បត្តិហេតុ ដ៏លំបាកមួយ ដែលអ្នកទេសចរចិន ត្រូវបានបង្ខិតបង្ខំឱ្យទិញទំនិញ ពេលកំពុងធ្វើដំណើរទេសចរណ៍ក្នុងប្រទេសថៃ ។ វីដេអូ នៃឧបទ្ទវហេតុបង្ខំនេះ បានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណែត ដែលបង្ហាញពីអ្នកទេសចរត្រូវបានបង្ខំឱ្យទិញទំនិញដែលមានតម្លៃថ្លៃៗ អំឡុងពេលពួកគេទៅលេងថៃ។ ស្ថានទូតបានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយបានទាក់ទង ទៅប៉ូលីសទេសចរណ៍ថៃ និងអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីផ្តួចផ្តើមការស៊ើបអង្កេតលើបញ្ហានេះ ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតចិន បានបញ្ជាក់ថា … Continue reading ប្រទេសចិន ព្រមានអ្នកទេសចរ ឱ្យជៀសវាងការបោកប្រាស់ នៅក្នុងប្រទេសថៃ បន្ទាប់ពីឃើញវីដេអូ បង្ខំឱ្យអ្នកទេសចរ ទិញទំនិញ ដែលមានតម្លៃថ្លៃៗ