បរទេស៖ គ្រាប់បែកដែលបញ្ជាពីចម្ងាយបានផ្ទុះនៅក្បែរហាង តែមួយកន្លែងក្នុងសង្កាត់ Yi-ngo ខេត្ត ណារ៉ាធីវ៉ាត់ នៅព្រឹកថ្ងៃទី ១៦ ខែតុលានេះ ដែលបានធ្វើឱ្យមនុស្ស៩នាក់រងរបួស ហើយក៏បានរកឃើញ ឧបករណ៍បំផ្ទុះទីពីរនៅក្បែរនោះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលា ម៉ោង៨និង៥០នាទីព្រឹក ចម្ងាយប្រមាណ២០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិស Yi-ngo ។ ការផ្ទុះនេះបានបណ្តាលឱ្យមន្ត្រីប៉ូលិសបីនាក់ និងជនស៊ីវិល៦នាក់រងរបួស ដោយជនរងគ្រោះ៤នាក់រងរបួសធ្ងន់ ។ ក្រោយការផ្ទុះដំបូង ក្រុមការងារ កម្ចាត់អាវុធជាតិផ្ទុះ (EOD) មកពីស្នងការដ្ឋាននគរបាលខេត្តណារ៉ាធីវ៉ាត់ និងមន្ត្រីធ្វើកោសល្យវិច្ច័យ បានរកឃើញអាវុធជាតិផ្ទុះលើកទី២ លាក់ទុកក្នុងធុងហ្គាស picnic ទម្ងន់ ១០គីឡូក្រាម លាក់ទុកក្នុងធុងសំរាម។ គ្រាប់បែកនេះត្រូវបានកាត់ពាក់កណ្តាល ហើយត្រូវបានរចនាឡើង សម្រាប់ការបំផ្ទុះពីចម្ងាយ។ អាជ្ញាធរជឿថា ក្រុមបះបោរបានកំណត់គោលដៅ ទៅលើមន្ត្រីប៉ូលិស ដែលតែងតែមកកន្លែងនេះជាញឹកញាប់ជាប្រចាំថ្ងៃរបស់ពួកគេ។ ជនស៊ីវិលបានក្លាយជាជនរងគ្រោះដោយអចេតនា នៅក្នុងការវាយប្រហារនេះដែរ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed