លោក Trump អះអាងថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះសង្គ្រាម ជាមួយនឹងរុស្សីដាច់ខាត
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងសាជាថ្មីថាលោកមិនជឿឡើយដែលអ៊ុយក្រែន អាចឈ្នះសង្រ្គាមជាមួយរុស្ស៊ីនោះ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា ៖ពួកគេនៅតែអាចឈ្នះវាបាន? ខ្ញុំមិនគិតថាពួកគេនឹងឈ្នះនោះទេ ថាពួកគេនៅតែអាចឈ្នះវាបាន នៅពេលត្រូវបានសួរឱ្យបញ្ជាក់ ពីជំហររបស់គាត់លើជម្លោះ។ នៅពេលសួរអំពីការវាយប្រហារ របស់រុស្ស៊ីលើតំបន់ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន លោកបានឆ្លើយថាអ្នកស្លាប់ភាគច្រើនជាទាហាន។ លោក Trump ក៏បានអះអាងដែរថា ទាហានពី៥០០០ទៅ៧០០០នាក់នៅភាគីទាំងសងខាងបានស្លាប់រាល់សប្តាហ៍ក្នុងជម្លោះ។ លោក Trump បាននិយាយ កាលពីខែមុនថា អ៊ុយក្រែនយ៉ាងណា ក្តីអាចទទួលបានមកវិញ នូវទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ ទៅឱ្យប្រទេសរុស្ស៊ីក្នុងរយៈពេល នៃសង្រ្គាមរយៈពេលបីឆ្នាំ។ គួរឲ្យដឹងដែរថាបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinកាលពីសប្តាហ៍មុន លោក Trump បានទទូចម្តងទៀតថា អ៊ុយក្រែននឹងមិនជៀសមិនផុត អំពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ី នោះទេបន្ទាប់ពីជម្លោះដ៏យូរអង្វែងមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed