លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រី ស្ត្រីដំបូង របស់ប្រទេសជប៉ុន
បរទេស: សភារបស់ប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីគណបក្ស របស់នាងបានធ្វើកិច្ចព្រមព្រៀង ចម្រុះជាមួយដៃគូថ្មីដែលរំពឹងថា នឹងទាញប្លុកគ្រប់គ្រងរបស់នាងបន្ថែមទៀតទៅខាងស្ដាំនិយម។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ថា លោកស្រី Takaichi ជំនួសលោក Shigeru Ishiba ដោយបញ្ចប់ភាពទំនេរ ផ្នែកនយោបាយរយៈពេលបីខែ និងជម្លោះចាប់តាំងពីការចាញ់ការបោះឆ្នោត របស់គណបក្សប្រជាធិបតេយ្យសេរីកាលពីខែកក្កដា។លោក Ishiba ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី បានតែមួយឆ្នាំបានលាលែង ពីតំណែងជាមួយគណៈរដ្ឋមន្ត្រីរបស់លោកនៅមុនថ្ងៃនេះ ដោយបើកផ្លូវសម្រាប់អ្នកស្នងតំណែងរបស់លោក ។លោកស្រី Takaichi ទទួលបានសំឡេងគាំទ្រចំនួន 237 ដែលច្រើនលើសលប់ បើប្រៀបធៀបទៅនឹង 149 ឈ្នះដោយ Yoshikoko Noda ប្រធានគណបក្សប្រឆាំងដ៏ធំបំផុត គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ នៃប្រទេសជប៉ុននៅក្នុងសភាជាន់ទាបដែលជ្រើសរើសនាយករដ្ឋមន្ត្រី។ នៅពេលលទ្ធផលត្រូវបានប្រកាសលោកស្រី Takaichi បានក្រោកឈរ ហើយឱនក្បាលគោរពយ៉ាងជ្រាលជ្រៅ៕ប្រែសម្រួល: ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed