ការនាំចេញរបស់ជប៉ុន ទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះ ១០.៣% ក្នុងខែមេសា ដល់ខែកញ្ញា ចំពេលមានពន្ធខ្ពស់
តូក្យូ៖ ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១០.២ ភាគរយពីឆ្នាំមុនមកត្រឹម ៩.៧១ ពាន់ពាន់លានយ៉េន (៦៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃសារពើពន្ធឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆមាសទីពីរនៃសារពើពន្ធ ឆ្នាំ២០២០ ចំពេលពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធ។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងអំឡុងពេលប្រាំមួយខែរហូតដល់ខែកញ្ញា អតិរេកពាណិជ្ជកម្មរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២២.៦ ភាគរយមកនៅត្រឹម ៣.៣២ ពាន់ពាន់លានយ៉េន ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងមួយឆ្នាំ ខណៈដែលការនាំចេញរថយន្តបានធ្លាក់ចុះ ២២.៧ ភាគរយនៅក្នុងលក្ខខណ្ឌតម្លៃ។ យោងតាមរបាយការណ៍បឋមរបស់ក្រសួងបានឱ្យដឹងថា ការនាំចូលបានធ្លាក់ចុះ ២ ភាគរយមកត្រឹម ៦.៣៩ ពាន់ពាន់លានយ៉េន ដែលជាការកត់សម្គាល់រយៈពេលកន្លះឆ្នាំជាប់ៗគ្នានៃការធ្លាក់ចុះ នេះបើយោងតាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ បន្ទាប់ពីលោក ត្រាំ បានអនុវត្តគោលនយោបាយពាណិជ្ជកម្មដ៏ខ្លាំងក្លានៅក្នុងខែមេសា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ដើម្បីកាត់បន្ថយការយកពន្ធលើយានយន្តពី ២៧.៥ ភាគរយមកត្រឹម ១៥ ភាគរយ។ អត្រានេះបានចូលជាធរមាននៅពាក់កណ្តាលខែកញ្ញា។ ខណៈដែលការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះ ២.៤ ភាគរយដោយបរិមាណ លោក Takafumi Fujita សេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Meiji Yasuda បានសន្មតថាការធ្លាក់ចុះនេះដោយសារតែការកើនឡើងតម្លៃដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលស្វែងរកការប៉ះប៉ូវពន្ធ។ … Continue reading ការនាំចេញរបស់ជប៉ុន ទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះ ១០.៣% ក្នុងខែមេសា ដល់ខែកញ្ញា ចំពេលមានពន្ធខ្ពស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed