លោក Trump លើកលែងទោសឱ្យអតីតនាយកប្រតិបត្តិ Binance ធ្វើឱ្យតម្លៃ WLFI របស់ក្រុមហ៊ុន World Liberty Financial កើនឡើងជាង 14%

បរទេស៖ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Trump បានលើកលែងទោសឱ្យលោក CZ , នៅព្រឹកនេះ តម្លៃ WLFI របស់ក្រុមហ៊ុន World Liberty Financial បានកើនឡើងជាង 14% ។ ទោះបីជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល Binance ហាក់ដូចជាមិនទាក់ទងនឹងការបណ្តាក់ទុនរបស់គ្រួសារលោក Trump នេះក៏ដោយ ក៏ការប្រមូលផ្តុំនេះបង្ហាញពីសក្ដានុពលសំខាន់ៗ។ លោក Zhao ដែលត្រូវបានគេស្គាល់ផងដែរថាជា “CZ” ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែនៅក្នុងខែមេសា ២០២៤ បន្ទាប់ពីបានសារភាពថា មានកំហុសចំពោះការរំលោភលើច្បាប់លាងលុយរបស់សហរដ្ឋអាមេរិក។ យោងតាមវែបសាយ Yahoo Finance ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សរុបមក ភាគីទាំងអស់នេះបានភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតទំនាក់ទំនងស៊ីសង្វាក់គ្នា។ នៅលើទឹ្រស្តី Binance និងចក្រភពគ្រីបតូរបស់ប្រធានាធិបតីអាមេរិក អាចទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ នៅព្រឹកនេះ ចន្លោះរូបិយបណ្ណឌីជីថលគ្រីបតូត្រូវបានរញ្ជួយដោយការសម្រេចចិត្តរបស់ប្រធានាធិបតី Trump ក្នុងការលើកលែងទោសឱ្យ CZ ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Binance ។ … Continue reading លោក Trump លើកលែងទោសឱ្យអតីតនាយកប្រតិបត្តិ Binance ធ្វើឱ្យតម្លៃ WLFI របស់ក្រុមហ៊ុន World Liberty Financial កើនឡើងជាង 14%