វេណេស៊ុយអេឡា ថ្កោលទោស សមយុទ្ធយោធា របស់សហរដ្ឋអាមេរិក នៅតំបន់ការីប៊ីន
ការ៉ាកាស ៖ រដ្ឋាភិបាលវេណេស៊ុយអេឡា នៅថ្ងៃអាទិត្យបានថ្កោលទោស យោធាសហរដ្ឋអាមេរិក ចំពោះការធ្វើសមយុទ្ធយោធានៅតំបន់ការីប៊ីន ដោយថា សមយុទ្ធទាំងនោះបង្កើតជាការញុះញង់ និងជាការគំរាមកំហែង ដល់តំបន់នេះ ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីការបង្កើនវត្ដមាន យោធារបស់មហាអំណាចអាមេរិក នៅតំបន់ព្រំដែនទឹកនៃ របស់វេណេស៊ុយអេឡា។ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយរដ្ឋាភិបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានចាត់ទុកថា សមយុទ្ធយោធាដែលបានធ្វើឡើង រវាងថ្ងៃទី ២៦ និង ៣០ ខែតុលា គឺជាផ្នែកមួយនៃប្រតិបត្តិការអាណានិគម និងបានរំលោភលើធម្មនុញ្ញអង្គការ សហប្រជាជាតិ និងការប្រកាស អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីនជាតំបន់សន្តិភាព។ ប្រទេសអាមេរិកខាងត្បូងមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនត្រូវបានគំរាមកំហែងដោយ «សមយុទ្ធយោធា ឬសម្រែកសង្គ្រាម» នោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គួរបញ្ជាក់ថា នាវាចម្បាំងអាមេរិកជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយនៅតំបន់ការ៉ាប៊ីនថ្មីៗនេះ។ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានថ្កោលទោសម្តងហើយម្តងទៀត ចំពោះសកម្មភាព របស់ទីក្រុងវ៉ាស៊ីនតោនថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងពង្រីកឥទ្ធិពលយោធារបស់ខ្លួន នៅអាមេរិកឡាទីន ៕ប្រែសម្រួល ឈូក បូរ់ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed