តារាសម្ដែងហុងកុង ជើងចាស់ លោក Benz Hui បានទទួលមរណភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ ដោយសារជំងឺមហារីក

បរទេស៖ តារាសម្ដែងហុងកុងជើងចាស់ គឺលោក Benz Hui បានទទួលមរណភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ។ គ្រួសាររបស់លោកបានប្រកាស ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈមិត្តជិតស្និទ្ធរបស់គាត់គឺពិធីករទូរទស្សន៍ហុងកុង Maria Luisa Leitao ថា Benz Hui បានទទួលមរណភាពនៅម៉ោង ២៖៣០នាទី ព្រឹក ថ្ងៃទី ២៨ ខែតុលា ដោយសារការបរាជ័យ នៃសរីរាង្គជាច្រើនដែលបណ្តាលមកពីជំងឺមហារីក។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រួសាររបស់គាត់បានបន្ថែមថា ពួកគេដឹងគុណយ៉ាងខ្លាំង ចំពោះការព្រួយបារម្ភរបស់មនុស្សគ្រប់គ្នា ហើយនឹងប្រកាសព័ត៌មានលម្អិត អំពីការរៀបចំពិធីបុណ្យសព របស់គាត់នៅពេលក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយហុងកុង Sing Tao Headline បានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី ២៧ ខែតុលាថា លោក Hui ដែលខួបកំណើតនៅថ្ងៃទី ៤ ខែវិច្ឆិកាត្រូវបានសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងហុងកុងហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ តារាល្បីជាង២០នាក់បានទៅសួរសុខទុក្ខតារាសម្ដែងរូបនេះនៅមន្ទីរពេទ្យនៅពេលនោះ។ ពួកគេរួមបញ្ចូល Leitao; តារាសម្តែង Michael … Continue reading តារាសម្ដែងហុងកុង ជើងចាស់ លោក Benz Hui បានទទួលមរណភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ ដោយសារជំងឺមហារីក