បរទេស៖ ប្រធានកងទ័ពរបស់អង់គ្លេស បានគាំទ្រគំនិតនៃកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសអាល្លឺម៉ង់ ដែលអាចពាក់ព័ន្ធនឹងការចែករំលែក អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមរបាយការណ៍របស់ សារព័ត៌មាន The Telegraph ចេញផ្សាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់ រួមទាំងអតីតប្រធានបុគ្គលិកការពារជាតិ និងអតីតអគ្គលេខាធិការអង្គការណាតូ ត្រូវបានគេរាយការណ៍ថា បានជំរុញឱ្យទីក្រុងឡុងដ៍ (អង់គ្លេស) ចាប់ផ្តើមកិច្ចពិភាក្សាជាមួយទីក្រុងប៊ែរឡាំង ដោយលើកឡើង ពីការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី និង “ការព្រួយបារម្ភកាន់តែខ្លាំងឡើង” ដែលសហរដ្ឋអាមេរិក អាចកាត់បន្ថយតួនាទីរបស់ខ្លួននៅអឺរ៉ុប។ ប្រទេសអាឡឺម៉ង់ ដែលត្រូវបានហាមប្រាមពីការអភិវឌ្ឍន៍អាវុធនុយក្លេអែរ កំពុងតែស្ថិតក្នុង “ការពិភាក្សាជាយុទ្ធសាស្ត្រ” ជាមួយទីក្រុងប៉ារីស រួចហើយ ស្តីពីការចូលរួមក្នុងឆ័ត្រនុយក្លេអ៊ែររបស់បារាំង។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលរុស្ស៊ីបានចោទប្រកាន់ថា “បង្កើនវោហាសាស្ត្រប្រឆាំងរុស្ស៊ី ជារៀងរាល់ថ្ងៃ” បានបង្ហាញថា លោកនឹងបើកចំហរក្នុងការស្វែង រកការរៀបចំស្រដៀងគ្នាជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ។ ទោះបីជា ប្រភពរបស់ The Telegraph … Continue reading អង់គ្លេស គាំទ្រគំនិតនៃកិច្ចព្រមព្រៀង សន្តិសុខថ្មី ចែករំលែកអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសអាល្លឺម៉ង់ ដោយលើកឡើងពីការគំរាមកំហែង របស់រុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed