បរទេស៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា ការវាយប្រហារតាមអាកាស នៅពេលយប់របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិ ប៉ាឡេស្ទីនចំនួន ១០៤ នាក់ក្នុងនោះមានកុមារ ៤៦ នាក់។ ទោះបីជាមានការចោទ ប្រកាន់លើការបំពានលើបទ ឈប់បាញ់ក៏ដោយ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបាននិយាយថា ពួកគេនៅតែប្តេជ្ញាគោរព ចំពោះបទឈប់បាញ់ដែលអាមេរិក បានជាអ្នកសម្របសម្រួល ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១០ ខែតុលា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការប្រកាសជាបន្តបន្ទាប់ នៅលើ X កាលពីថ្ងៃពុធ កងកម្លាំង ការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបាន “ចាប់ផ្តើមការអនុវត្តបទឈប់ បាញ់ជាថ្មី” បន្ទាប់ពី “ការវាយប្រហារ ជាបន្តបន្ទាប់ ដែលក្នុងនោះគោលដៅភេរវកម្ម និងភេរវកររាប់សិបនាក់ត្រូវ បានវាយប្រហារ។ កាលពីល្ងាចថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទក្រុមហាម៉ាស ពីការខកខានមិនបានធ្វើតាមការព្រមព្រៀងគ្នាតាមកាលវិភាគ និងនីតិវិធីសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ នៃសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលដែលបានស្លាប់។ … Continue reading ការវាយប្រហារ តាមអាកាសជាថ្មី នៅពេលយប់របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា សម្លាប់ជនជាតិ ប៉ាឡេស្ទីនចំនួន ១០៤ នាក់ក្នុងនោះមានកុមារ ៤៦ នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed