តូក្យូ៖ នាយករដ្ឋមន្ត្រីថ្មគជប៉ុនលោកស្រី Sanae Takaichi បានប្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូង កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមានបំណងបន្ត នាំចូលឧស្ម័នធម្មជាតិ រាវរបស់រុស្ស៊ីសម្រាប់ពេលបច្ចុប្បន្ន ។ សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសជប៉ុន បញ្ចប់ការនាំចូលថាមពល របស់រុស្ស៊ី ដើម្បីពង្រឹងទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញសង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដែលបាន ចាប់ផ្តើមនៅឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំជាមួយលោក ត្រាំ នៅទីក្រុងតូក្យូ លោកស្រី Takaichi ដែលចូលកាន់តំណែងនៅថ្ងៃទី២១ ខែតុលា បានសង្កត់ធ្ងន់លើភាព ចាំបាច់នៃការទិញឧស្ម័នធម្មជាតិរាវ (LNG) ដែលផលិតដោយរុស្ស៊ី ដោយលើកឡើងពី ហានិភ័យនៃការខ្វះខាតថាមពលក្នុងស្រុក ប្រសិនបើការនាំចូលត្រូវបានបញ្ឈប់។ នៅឆ្នាំ២០២៤ ឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីមានចំនួន ៨.៦ភាគរយនៃការនាំចូលប្រភព ថាមពលសរុបរបស់ជប៉ុន ដែលភាគច្រើនត្រូវបានប្រើប្រាស់ សម្រាប់ការផលិតថាមពលកម្ដៅ និងឧស្ម័នទីក្រុង។ ឧស្ម័ននេះបានមកពីគម្រោង ថាមពល Sakhalin 2 នៅចុងបូព៌ារបស់រុស្ស៊ី ដែលក្រុមហ៊ុនជប៉ុនពីរ នៅតែបន្តកាន់កាប់ភាគហ៊ុន សូម្បីតែបន្ទាប់ពីក្រុមហ៊ុន ប្រេងធំរបស់អង់គ្លេស Shell PLC បានដកខ្លួនចេញ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែនក៏ដោយ។ … Continue reading នាយករដ្ឋមន្រ្តីថ្មីជប៉ុន បញ្ជាក់ប្រាប់លោក ដូណាល់ ត្រាំ ថាទីក្រុងតូក្យូ នឹងបន្ដនៃចូលឧស្ម័នធម្មជាតិពីរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed