ថៃបញ្ជូនតំណាង ទៅប្រទេសវៀតណាម ដើម្បីសុំទោស ចំពោះការច្រឡំ ទង់ជាតិរបស់ចិន

បរទេស៖ គណៈប្រតិភូសមាគមកីឡាបាល់ទាត់ថៃ រួមទាំងអនុប្រធាន Adisak Benjasiriwan នឹងមកដល់ទីក្រុងហាណូយ ដើម្បីសុំទោស ចំពោះការបង្ហាញទង់ជាតិចិន ជំនួសឲ្យប្រទេសវៀតណាម ក្នុងការប្រកួតដណ្តើមពានរង្វាន់ ASEAN U19 Boys’ Futsal Championship។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការចាប់ឆ្នោត ដែលធ្វើឡើងដោយ FAT នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារ ការចាប់ឆ្នោត របស់ប្រទេសវៀតណាម គឺជារូបភាពទង់ជាតិ របស់ប្រទេសចិនទៅវិញ ដែលធ្វើឲ្យអ្នកទស្សនា និងអ្នកសារព័ត៌មានជាច្រើនកំពុង មើលតាមអ៊ីនធឺណិត មានការភ្ញាក់ផ្អើល។ វីដេអូនៃពិធីនេះក្រោយមកត្រូវ បានដកចេញពីវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គមរបស់ FAT ។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជូនជាបន្ទាន់ទៅ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និង FAT នៅពេលក្រោយកាលពីថ្ងៃអង្គារ ដោយជំទាស់ និងស្នើសុំការបំភ្លឺអំពីឧប្បត្តិហេតុនេះ ។ យោងតាម VFF … Continue reading ថៃបញ្ជូនតំណាង ទៅប្រទេសវៀតណាម ដើម្បីសុំទោស ចំពោះការច្រឡំ ទង់ជាតិរបស់ចិន