ចិន ជំរុញឱ្យអាមេរិក បញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ការីប៊ីន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឧ្យដឹងថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ការីប៊ីន ហើយអនុវត្តការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការធម្មតាក្នុងក្របខ័ណ្ឌច្បាប់ទ្វេភាគី និងពហុភាគី។ អ្នកនាំពាក្យលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍រួមដែលចេញដោយអតីតមេដឹកនាំចំនួន ១០រូបមកពីរដ្ឋជាសមាជិកសហគមន៍ការីប៊ីន (CARICOM) ដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធាដោយប្រទេសជាក់លាក់មួយនៅក្នុងសមុទ្រការីប៊ីន។ នៅក្នុងសេចក្តីថ្លែងការណ៍រួម អតីតមេដឹកនាំបានបញ្ជាក់ជាថ្មីនូវឋានៈរបស់តំបន់នេះជាតំបន់សន្តិភាពអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ហើយបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក គួរតែប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ជាជាងការអនុញ្ញាតឱ្យមានការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ។ លោកបានលេីកឡេីងថា «យើងសង្ឃឹមថា ភាគីសហរដ្ឋអាមេរិក នឹងស្តាប់ការអំពាវនាវដ៏ខ្លាំងក្លារបស់ប្រជាជាតិការាបៀន និងសហគមន៍អន្តរជាតិ បញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ការាបៀន ហើយវិលត្រឡប់ទៅរកមាគ៌ានៃការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការធម្មតាវិញ ក្នុងក្របខ័ណ្ឌច្បាប់ទ្វេភាគី និងពហុភាគី»៕ ប្រែសម្រួល បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed