អង់គ្លេសផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយកាន់តែច្រើនឡើង ដើម្បីវាយប្រហារចូលដល់ប្រទេសរុស្សី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ចក្រភពអង់គ្លេសបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ’Storm Shadow បន្ថែមទៀត ដើម្បីបើកការវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងឡុងដ៍បានប្រកាសជាលើកដំបូងអំពីការបញ្ជូនគ្រាប់រ៉ុក្កែតបាញ់បង្ហោះតាមអាកាស ដែលមានចម្ងាយជាង២៥០ គីឡូម៉ែត្រ ទៅទីក្រុងគៀវតាំងតែពីខែឧសភា ឆ្នាំ ២០២៣មកម្ល៉េះ។ ប្រភពដដែលបានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថាការដឹកជញ្ជូនចុងក្រោយបំផុតនៃចំនួនមិនជាក់លាក់នៃមីស៊ីលStorm Shadowsឡើយប៉ុន្តែគឺសំដៅជួយអ៊ុយក្រែនរក្សាយុទ្ធនាការរបស់ខ្លួនក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ីក្នុងអំឡុងរដូវរងារខាងមុខនេះ។ ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីខែមុន នាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា ទីក្រុងឡុងដ៍កំពុងពន្លឿនកម្មវិធីចក្រភពអង់គ្លេសរបស់យើង ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលទម្ងន់ស្រាលជាង៥០០០គ្រាប់ក្នុងគោលបំណងដាក់សម្ពាធយោធា លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ គួរឲ្យដឹងដែរថានៅក្នុងខែតុលាផងដែរ ទីក្រុងគៀវបានអះអាងថា បានប្រើប្រាស់មីស៊ីល Storm Shadow ក្នុងចំណោមអាវុធផ្សេងទៀត ដើម្បីវាយប្រហាររោងចក្រឧស្សាហកម្មមួយ ដែលស្ថិតនៅជ្រៅក្នុងប្រទេសរុស្ស៊ី។ ការវាយប្រហារនេះបានធ្វើតាមការគំរាមកំហែងមុនរបស់ Zelensky ដែលបានធ្វើឡើងនៅចុងខែសីហា ដើម្បីចាប់ផ្តើម ការវាយប្រហារកាន់តែជ្រៅនិងសាជាថ្មី ប្រឆាំងនឹងប្រទេសជិតខាង៕ ប្រែសម្រួល៖ ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed