ឥណ្ឌា នឹងបង្កើនកម្មវិធីទាញយករ៉ែកម្រ ក្នុងទំហំ៣ដង ខណៈបច្ចុប្បន្នចិន កំពុងនាំមុខគេលើឧស្សាហកម្មនេះ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការ ជំរុញកម្មវិធីលើកទឹកចិត្ត របស់ខ្លួនយ៉ាង សំខាន់សម្រាប់ការផលិតរ៉ែកម្រក្នុងស្រុក ក្នុងគោលបំណងពង្រីកទំហំបច្ចុប្បន្ន របស់ខ្លួនឲ្យបានទៅដល់បីដង ច្រើនជាងមុន។ កម្មវិធីនេះគ្រោងនឹងពង្រីក ទំហំទៅដល់ប្រមាណ ជា ៧៨៨ លានដុល្លារ ខណៈដែលប្រជាជាតិអាស៊ីខាងត្បូងស្វែងរក ការប្រជែងដណ្តើមអំណាច របស់ចិននៅក្នុងវិស័យនេះ។ របាយការណ៍បានបន្ថែមថា កញ្ចប់លើកទឹកចិត្ត ដែលបានគ្រោងទុក ដែលនៅតែរង់ចាំការអនុម័ត តំណាងឱ្យការកើនឡើងយ៉ាងច្រើន ពីការបែងចែកដំបូង ចំនួន២៩០លានដុល្លារ ។ប្រសិនបើត្រូវបានអនុម័ត វានឹងផ្តល់នូវការជំរុញដ៏សំខាន់ ដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសឥណ្ឌា ក្នុងការធានានូវសម្ភារៈសំខាន់ៗ សម្រាប់វិស័យសំខាន់ៗដូចជារថយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងវិស័យការពារជាតិ។ គួរឲ្យដឹងដែឬថាគំនិតផ្តួចផ្តើមនេះ កើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងទីផ្សាររ៉ែកម្រមានការកើនឡើង បន្ទាប់ពីការផ្លាស់ប្តូររបស់ប្រទេសចិន ក្នុងការរឹតបន្តឹងការនាំចេញលោហៈកម្រទាំងនោះ។ សារធាតុរ៉ែ ដែលមានសារៈសំខាន់សម្រាប់វិស័យដូចជា វិស័យការពារជាតិ អេឡិចត្រូនិក និងអាគុយនៅក្នុងរថយន្តអគ្គិសនី បានលេចចេញជាចំណុចកណ្តាលនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed