ការនាំចេញប្រេងរបស់រុស្ស៊ីទៅឥណ្ឌានៅតែកើនឡើង បើទោះជាមានការដាក់ទណ្ឌកម្មពីលោកខាងលិច
បរទេស៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ទិន្នន័យបឋមពីក្រុមហ៊ុនវិភាគ Kpler និង OilX ថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងក្នុងខែតុលា គឺកើនពីមួយខែទៅមួយខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា Kpler បានប៉ាន់ប្រមាណថា ការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌាមានប្រហែល 1.48 លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែតុលា កើនឡើងពី 1.44 លានបារ៉ែលក្នុងខែកញ្ញា។ OilX បានផ្តល់តួលេខស្រដៀងគ្នា ដែរថា 1.48 និង 1.43 លាន បារ៉ែល សម្រាប់ខែតុលា និងខែកញ្ញា រៀងគ្នា។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ទិន្នន័យមិនរាប់បញ្ចូលប្រេងដើមកាហ្សាក់ស្ថានដែលនាំចេញតាមរយៈប្រទេសរុស្ស៊ីនោះទេ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft និង Lukoil និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេកាលពីចុងខែតុលា។ ក្នុងពេលជាមួយគ្នានោះ សហភាពអឺរ៉ុបបានអនុវត្តជាផ្លូវការនូវកញ្ចប់ទណ្ឌកម្មទី 19 របស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូ ដោយផ្តោតលើកប៉ាល់ជាង 117គ្រឿង ពីអ្វីដែលទីក្រុងព្រុចសែលអះអាងថាជា “កងនាវាស្រមោល” របស់រុស្ស៊ី ក៏ដូចជាបុគ្គល … Continue reading ការនាំចេញប្រេងរបស់រុស្ស៊ីទៅឥណ្ឌានៅតែកើនឡើង បើទោះជាមានការដាក់ទណ្ឌកម្មពីលោកខាងលិច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed