បរទេស៖ លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាក់ការដោះលែងទាហានកម្ពុជា១៨នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ប៉ុន្តែលោកបានបដិសេធការគាបសង្កត់ពីសហរដ្ឋអាមេរិក លើការយកពន្ធនាំចូល និងថា អ្វីៗទាំងអស់គឺធ្វើឡើងតាមលក្ខខណ្ឌ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅអាកាសយាន្តដ្ឋានទី២ ដនមឿង លោក Sihasak Puangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងរបាយការណ៍ស្តីពីការគ្រោងដោះលែងទាហានកម្ពុជាទាំង១៨នាក់។ លោកបានបញ្ជាក់ថា លោកយល់ថា ការដោះលែងនេះគ្រោងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា ប៉ុន្តែនេះត្រូវការការបញ្ជាក់ពីភាគីយោធាម្ដងទៀត។ លោកសង្កត់ធ្ងន់ថា ការដោះលែងនេះ គឺធ្វើឡើងតាមលក្ខខណ្ឌដែលកំណត់ដោយអាជ្ញាធរថៃ ដែលពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការបើកតំបន់ឱ្យភាគីថៃចូលទៅបោសសម្អាតមីន។ រដ្ឋមន្ត្រីក្រសួងការបរទេសក៏បានបញ្ជាក់ដែរថា មិនមានការដោះដូរឬសម្ពាធពីបរទេសពាក់ព័ន្ធនោះទេ។ ទាក់ទិននឹងរបាយការណ៍ដែលថាការចេញផ្សាយនេះអាចទាក់ទងនឹងបញ្ហាពន្ធលើការនាំចូលរបស់ថៃនោះ លោក ស៊ីហាសាក់ បានបដិសេធថាមិនមានការទាក់ទងទេ។ ប្រែប្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed