មហាក្សត្រថៃ នឹងយាងទៅទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរយ:ពេល៥ថ្ងៃ នៅប្រទេសចិន
បរទេស ៖ ក្រសួងការបរទេសថៃ បានប្រកាសនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ព្រះករុណា ព្រះបាទ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះមហាក្សត្រីយានី Suthida Bajrasudhabimalalakshan នឹងយាងបំពេញព្រះរាជ្យទស្សនកិច្ចផ្លូវរដ្ឋ ជាប្រវត្តិសាស្ត្រ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រះរាជ្យដំណើរ ទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតថៃ-ចិន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង នេះនឹងជាព្រះរាជ្យទស្សនកិច្ច លើកដំបូងរបស់ព្រះមហាក្សត្រថៃ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលប្រាំថ្ងៃ ព្រះមហាក្សត្រថៃ នឹងចូលរួមក្នុងពិធីជាផ្លូវការ ជាបន្តបន្ទាប់ ដោយចាប់ផ្តើម … Continue reading មហាក្សត្រថៃ នឹងយាងទៅទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរយ:ពេល៥ថ្ងៃ នៅប្រទេសចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed