វៀតណាម មានគម្រោង ប្រមូលប្រាក់ប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ពីមូលបត្របំណុលនៅឆ្នាំ ២០២៥
ហាណូយ ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា វៀតណាម មានគម្រោងប្រមូលប្រាក់ប្រហែល ១ កោដិលានដុងវៀតណាម (ប្រហែល ៤០ ពាន់លានដុល្លារអាមេរិក) តាមរយៈការចេញមូលបត្រ បំណុលនៅឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនសិនហួ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានធម្មតា របស់រដ្ឋាភិបាល អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Duc Chi បានឲ្យដឹងថា រដ្ឋាភិបាលរំពឹងថា នឹងចេញមូលបត្របំណុលរដ្ឋាភិបាលប្រមាណ ៥០០ ពាន់ពាន់លានដុងវៀតណាម (ប្រហែល ២០ ពាន់លានដុល្លារ) នៅឆ្នាំនេះ ខណៈដែលទីផ្សារមូលបត្របំណុលសាជីវកម្ម ទាំងសាធារណៈ និងឯកជន ត្រូវបានគេព្យាករថា នឹងចេញក្នុងចំនួនស្រដៀងគ្នា។ លោកបានកត់សម្គាល់ថា ទំហំទីផ្សារបច្ចុប្បន្ននៅតែទាបជាងសក្តានុពល ហើយមិនបំពេញតម្រូវការមូលធនពីរដ្ឋាភិបាល និងសហគ្រាសទាំងស្រុងនៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។ លោកបានបន្ថែមថា ក្រសួងនឹងបន្តកែលម្អបទប្បញ្ញត្តិ ដើម្បីធានាគុណភាពមូលបត្របំណុល និងតម្លាភាពទីផ្សារ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed