អ៊ុយក្រែនអះអាងថា ៧០% នៃគ្រាប់រំសេវ ដែលរុស្ស៊ីប្រើប្រាស់ ផលិតនៅកូរ៉េខាងជើង

គៀវ៖ ប្រហែល ៧០% នៃគ្រាប់រំសេវដែលរុស្ស៊ីប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែននាពេលបច្ចុប្បន្ន ត្រូវបានផលិតនៅកូរ៉េខាងជើង នេះបើយោងតាមការវិភាគ របស់អាជ្ញាធរអ៊ុយក្រែន ដែលបានបង្កើតឯកសារសម្ងាត់ ស្តីពីការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ឯកសារដែលផ្តល់ជូនកាសែតក្យូដូ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានផ្តល់គ្រាប់ផ្លោង ប្រហែល ៦.៥ លានគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានពេញលេញ របស់ទីក្រុងមូស្គូ លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាថ្នូរនឹងបច្ចេកវិទ្យាយោធារបស់រុស្ស៊ី ដើម្បីផលិតអាវុធរបស់ខ្លួន។ ឯកសារដែលបានបង្ហាញឱ្យឃើញ ពីរបៀបដែលរុស្ស៊ីទិញសម្ភារៈយោធាពីកូរ៉េខាងជើង ចិន និងអ៊ីរ៉ង់ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង បានទទួលបច្ចេកវិទ្យារបស់រុស្ស៊ី ទាក់ទងនឹងប្រព័ន្ធការពារ ដែនអាកាស និងការអភិវឌ្ឍអវកាស ក៏ដូចជាជំនួយចំនួន ២០ ពាន់លានដុល្លារ។ ឯកសារដែលចងក្រងនៅខែកញ្ញាក៏បានណែនាំថាបច្ចេកវិទ្យានុយក្លេអ៊ែររបស់រុស្ស៊ីត្រូវបានផ្ទេរទៅកូរ៉េខាងជើង។ ការរកឃើញនេះគូសបញ្ជាក់ ពីទំនាក់ទំនង យោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព ទៅជួយទីក្រុងមូស្គូ ក្នុងសង្គ្រាម ដែលកំពុងបន្តប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមឯកសារ ទីក្រុងមូស្គូ ក៏ទទួលបានគ្រឿងបន្លាស់អេឡិចត្រូនិច ដែលផលិតនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប … Continue reading អ៊ុយក្រែនអះអាងថា ៧០% នៃគ្រាប់រំសេវ ដែលរុស្ស៊ីប្រើប្រាស់ ផលិតនៅកូរ៉េខាងជើង