សហរដ្ឋអាមេរិក នឹងត្រូវទូទាត់លុយមួយចំនួន ដើម្បីឲ្យអាហ្វ្រិក ទទួលយកពលរដ្ឋនិរទេស ចេញពីអាមេរិក
បរទេស ៖យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្ទេរប្រាក់ចំនួន៧,៥លានដុល្លារ ទៅឱ្យរដ្ឋាភិបាល នៃប្រទេស Equatorial Guinea ក្រោមកិច្ចព្រមព្រៀងទទួលយកក្រុមមនុស្ស ដែលមិនមែនពលរដ្ឋអាមេរិក ដែលត្រូវបាននិរទេស ចេញពីសហរដ្ឋអាមេរិក។ យ៉ាងណាក្តីនៅក្នុងលិខិតផ្ញើ ជូនរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio កាលពីថ្ងៃចន្ទ សមាជិកសភាមួយចំនួន នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បានកត់សម្គាល់ថាវាគឺជាការបង់ប្រាក់ មិនធម្មតាមួយដល់ រដ្ឋាភិបាលដែលមានកម្រិត ពុករលួយបំផុតមួយនៅក្នុងពិភពលោក ។ ក្រុមសមាជិកសភាទាំងនោះបាននិយាយថា ប្រវត្តិសាស្រ្តរបស់ប្រទេសអាហ្វ្រិកកណ្តាល គឺជាអ្នកប្រព្រឹត្តិអំពើពុករលួយ និងភាពស្មុគស្មាញដែលត្រូវបាន ចោទប្រកាន់ក្នុងការជួញដូរមនុស្ស បង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាពនៃប្រាក់ដុល្លារ ដែលប្រមូលបានពីពលរដ្ឋអ្នក ជាប់ពន្ធរបស់អាមេរិក។ ការទូទាត់ដែលបានមក ពីមូលនិធិសង្គ្រោះបន្ទាន់ផ្នែកចំណាកស្រុក និងជំនួយជនភៀសខ្លួន របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក គឺជា ការផ្ទេរពីរដ្ឋាភិបាលទៅរដ្ឋាភិបាលលើកដំបូង ពីមូលនិធិដែលមានបំណងសម្រាប់ជនភៀសខ្លួន និងវិបត្តិមនុស្សធម៌ទូទាំងពិភពលោក។ គួរឲ្យដឹងដែរថារដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump បានបន្តការរៀបចំដ៏ចម្រូងចម្រាសជាមួយរដ្ឋអាហ្វ្រិកមួយចំនួនដើម្បីទទួលភ្ញៀវចំណាកស្រុក ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនមានសិទ្ធិបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិកនោះទេ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed