វេណេស៊ុយអេឡា ដាក់បញ្ជាយោធា ស្ថិតក្នុងកម្រិតត្រៀមខ្ពស់ ឆ្លើយតបទៅ នឹងការរៀបចំកម្លាំងយោធា អាមេរិក ក្នុងតំបន់សមុទ្រការ៉ាប៊ីន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសវេណេហ្ស៊ុយអេឡា បានដាក់កងកម្លាំងប្រដាប់អាវុធ របស់ខ្លួនឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ និងបានបញ្ជាឱ្យដាក់ពង្រាយកងទ័ព ទូទាំងប្រទេសជាទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការ បន្តការបង្កើនយោធា របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីន។ រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino Lopez បានប្រកាស កាលពីល្ងាចថ្ងៃអង្គារថា កម្លាំងយោធាជិត២០ម៉ឺននាក់ ត្រូវបានប្រមូលផ្តុំ និងដាក់នៅលើការត្រៀមខ្លួនប្រតិបត្តិការពេញលេញ ជាមួយនឹងកងកម្លាំងជើងគោក អាកាស កងទ័ពជើងទឹក ព្រមទាំងកងកម្លាំងបម្រុង ដែលត្រូវបានបញ្ជាឱ្យធ្វើសមយុទ្ធសង្គ្រាម រហូតដល់ថ្ងៃពុធ ដើម្បីធានាដល់ការការពារប្រទេស ។ ការប្រកាសនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីកងទ័ពជើងទឹក សហរដ្ឋអាមេរិកបាននិយាយថា នាវាផ្ទុកយន្តហោះ ‘USS Gerald R. Ford’ និងនាវាចម្បាំង៣គ្រឿង របស់ខ្លួនបានចូលក្នុងតំបន់ ដែលគ្រប់គ្រងដោយបញ្ជាការ ខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលមន្ទីរបញ្ចកោណកំណត់ថា គ្របដណ្តប់ភាគច្រើន នៃអាមេរិកឡាទីន និងតំបន់ការីប៊ីន។ នាវារបស់Ford ដែលជានាវាផ្ទុកយន្តហោះដ៏ធំ និងទំនើបបំផុត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមាននាវិក ប្រហែល៤០០០នាក់ នៅពីលើនោះត្រូវបានដាក់ពង្រាយឡើងវិញ ពីដែនទឹកអឺរ៉ុបទៅកាន់អាមេរិកឡាទីន … Continue reading វេណេស៊ុយអេឡា ដាក់បញ្ជាយោធា ស្ថិតក្នុងកម្រិតត្រៀមខ្ពស់ ឆ្លើយតបទៅ នឹងការរៀបចំកម្លាំងយោធា អាមេរិក ក្នុងតំបន់សមុទ្រការ៉ាប៊ីន