ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើក អ៊ុយក្រែន ១៥៧ គ្រឿង
មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៥៧ គ្រឿង គ្រាប់បែកបំពាក់ដោយប្រព័ន្ធនាំមួយគ្រាប់ និងមីស៊ីល Neptune រយៈចម្ងាយឆ្ងាយមួយគ្រាប់។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ក៏បានបំផ្លាញទូកគ្មានមនុស្ស បើកអ៊ុយក្រែនចំនួន ៤ គ្រឿងផងដែរ។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក រុស្ស៊ីបានបំផ្លាញយន្តហោះចំនួន ៦៦៨ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ២៨៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៩៦,២៨៤ គ្រឿង។ សរុបមក ប្រព័ន្ធមីស៊ីលដីទៅអាកាសចំនួន ៦៣៦ គ្រឿង រថក្រោះចំនួន ២៦,០០០ គ្រឿង និងយានយន្តប្រយុទ្ធពាសដែកផ្សេងទៀត កាំភ្លើងបាញ់រ៉ុក្កែតច្រើនគ្រាប់ចំនួន ១,៦១១ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៣១,២៧៤ គ្រឿង និងយានយន្តយោធាពិសេសចំនួន ៤៦,៥៦០ គ្រឿងត្រូវបានបំផ្លាញ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed