បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth បានប្រកាសប្រតិបត្តិការយោធាប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា និងការវាយប្រហារលើនាវាក្រុមជួញដូរដែលត្រូវបានចោទប្រកាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃឋតី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Hegseth បានសរសេរនៅថ្ងៃទី X ថ្ងៃព្រហស្បតិ៍ថា “ថ្ងៃនេះខ្ញុំកំពុងប្រកាសប្រតិបត្តិការ SOTHERN SPEAR” ។ លោកបានសរសេរថា “ដឹកនាំដោយក្រុមចម្រុះ Southern Spear និង SOUTHCOM បេសកកម្មនេះការពារមាតុភូមិរបស់យើង កម្ចាត់ពួកភេរវករគ្រឿងញៀនចេញពីអឌ្ឍគោលរបស់យើង និងធានាមាតុភូមិរបស់យើងពីគ្រឿងញៀនដែលកំពុងសម្លាប់ប្រជាជនរបស់យើង។ អឌ្ឍគោលខាងលិចគឺជាសង្កាត់របស់អាមេរិក ហើយយើងនឹងការពារវា”។ លោក Hegseth មិនបានបញ្ជាក់ពីថាតើប្រតិបត្តិការនេះនឹងពង្រីកលើការវាយប្រហារប្រឆាំងនឹងនាវាដែលត្រូវបានចោទប្រកាន់នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រ Caribbean ដែរឬទេ។ តាំងពីខែកញ្ញាមក អាមេរិកបានបំផ្លាញទូកយ៉ាងហោចណាស់ ២០គ្រឿង ដោយបានសម្លាប់មនុស្ស ៨០នាក់។ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed