Breaking News: អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានតុលាការកាត់ទោសប្រហារជីវិត

បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន INDIAN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សាលាក្តីដែលមានសមាជិកបីនាក់ក៏បានចេញសាលក្រមប្រឆាំងនឹងជំនួយការរបស់លោកស្រី Hasina ពីរនាក់ផងដែរ គឺអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Asaduzzaman Khan Kamal និងអតីតមេប៉ូលីស Chowdhury Abdullah Al-Mamun ជុំវិញការចោទប្រកាន់ដូចគ្នា។ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបាន “រកឃើញថាមានទោសលើបីករណី” នៃការរារាំងយុត្តិធម៌ បញ្ជាឱ្យសម្លាប់បាតុករ និងមិនបានចាត់វិធានការដើម្បីបញ្ឈប់ការសម្លាប់ដោយការដាក់ទណ្ឌកម្ម៕