បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបើកចំហរក្នុងការចរចា ជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីកាត់បន្ថយភាពតានតឹង និងការភ័យខ្លាចសង្គ្រាម ដែលកំពុងបន្ត រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានចោទប្រកាន់លោក ម៉ាឌូរ៉ូ ពីប្រតិបត្តិការក្រុមជួញដូរ គ្រឿងញៀន ប៉ុន្តែត្រូវបានលោកបដិសេធ ។ លោក ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យនៅរដ្ឋផ្លរីដា មុនពេលឡើងយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា “យើងប្រហែលជាកំពុងមានការ ពិភាក្សាខ្លះជាមួយ លោក ម៉ាឌូរ៉ូ ហើយយើងនឹងឃើញពីរបៀបដែលវាប្រែជាចេញ” ។ លោកបានបន្ថែមថា៖ «ពួកគេចង់និយាយគ្នា។ លោក ដូណាល់ ត្រាំ ក៏បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានជួយក្រុមជួញដូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក និងដោះលែងឧក្រិដ្ឋជនហិង្សា រាប់រយពាន់នាក់ឆ្លងព្រំដែនមកសហរដ្ឋអាមេរិក ។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed