បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គណបក្សសាធារណរដ្ឋកំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រទេសណាក៏ដោយ ដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកលើប្រទេសរុស្ស៊ី ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ច របស់រុស្ស៊ីធ្លាក់ចុះ។ ទីក្រុងមូស្គូបានថ្កោលទោសការរឹតបន្តឹងម្តងហើយម្តងទៀតថា ជាការប្រឆាំងនិងខុសច្បាប់ដោយអះអាងថា ពួកគេបានតបតចំពោះអ្នកដែលដាក់ពួកគេវិញ។ រុស្ស៊ីរក្សាថាសេដ្ឋកិច្ចរបស់ខ្លួនបានសម្របខ្លួន ដោយប្តូរទិសពាណិជ្ជកម្មទៅទីផ្សារ ដែលមិនមែនលោកខាងលិច ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “គណបក្សសាធារណរដ្ឋកំពុងដាក់ច្បាប់ដែលមានទណ្ឌកម្មដ៏តឹងរ៉ឹង ជាដើម លើប្រទេសណាមួយ ដែលធ្វើជំនួញជាមួយរុស្ស៊ី” ។ លោកថា “ខ្ញុំឮគេធ្វើអញ្ចឹង វាមិនអីទេជាមួយខ្ញុំ” លោកបានបន្ថែមថា “ពួកគេអាចបន្ថែមអ៊ីរ៉ង់ទៅនោះ។ ខ្ញុំបានស្នើវា”។ ច្បាប់នេះនឹងផ្តល់អំណាចដល់លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធរហូតដល់ 500% លើការនាំចូលពីប្រទេសដែលទិញប្រេងរុស្ស៊ី ឧស្ម័ន អ៊ុយរ៉ាញ៉ូម និងផលិតផលផ្សេងទៀត ប្រសិនបើរុស្ស៊ី … Continue reading លោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកកំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរ លើប្រទេសណាក៏ដោយ ដែលធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed