សកម្មជនប្រឆាំងរបស់ថៃ នឹងធ្វើបាតុកម្មនៅមុខស្ថានទូត ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប្រឆាំងនឹងអ្វីដែលគេហៅថា ជាជ្រៀតជ្រែករបស់លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី‎

‎‎បរទេស÷ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មជននយោបាយ របស់ថៃ លោក Jatuporn Prompan ដែលជាឥស្សរជនសំខាន់ម្នាក់ នៃក្រុមសមាហរណកម្មប្រជាជន បានប្រកាសនៅក្នុងកម្មវិធីផ្សាយផ្ទាល់ តាមហ្វេសប៊ុករបស់លោកថា “ប្រទេសថៃត្រូវតែដំបូងគេ – អធិបតេយ្យភាព!” ហើយ ថាក្រុមនេះ រួមជាមួយបណ្តាញនិស្សិត និងសង្គមស៊ីវិល នឹងធ្វើការតវ៉ានៅថ្ងៃទី២២ ខែវិច្ឆិកា នៅមុខស្ថានទូតម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។‎‎យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា បាតុកម្មនេះមាន គោលបំណង ប្រឆាំងនឹងអ្វីដែលលោកបានពិពណ៌នាថាជាការជ្រៀតជ្រែករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងអធិបតេយ្យភាព របស់ប្រទេសថៃ លើជម្លោះព្រំដែន ដែលកំពុងកើនឡើងជាមួយប្រទេសកម្ពុជា បន្ទាប់ពីមានការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មីនៅក្នុងទឹកដីថៃ ឧប្បត្តិហេតុមួយដែលបានធ្វើឱ្យទាហានថៃ ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។‎‎លោក Jatuporn បានចោទលោក Trump ថា បានប្រើប្រាស់លោក … Continue reading សកម្មជនប្រឆាំងរបស់ថៃ នឹងធ្វើបាតុកម្មនៅមុខស្ថានទូត ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប្រឆាំងនឹងអ្វីដែលគេហៅថា ជាជ្រៀតជ្រែករបស់លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី‎