​ លោក ត្រាំ​ បន្តការអំពាវនាវ ឱ្យកាន់កាប់តំបន់​ Greenland ទោះបីជាមានការជំទាស់ យ៉ាងខ្លាំងក៏ដោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកឱ្យកាន់កាប់តំបន់ Greenland ដែលបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពីតំបន់​ Greenland ប្រទេសដាណឺម៉ាក និងសហភាពអឺរ៉ុប។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅរមណីយដ្ឋាន Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida ថា “យើងត្រូវការតំបន់​ Greenland សម្រាប់សន្តិសុខជាតិ មិនមែនសម្រាប់រ៉ែនោះទេ”។ ការអះអាងនេះផ្ទុយពីការកត់សម្គាល់ពីមុនរបស់រដ្ឋបាលលោក ដែលបានលើកឡើងពីការរួមបញ្ចូលគ្នានៃការព្រួយបារម្ភអំពីសន្តិសុខជាតិ យុទ្ធសាស្ត្រអាកទិក និងសក្តានុពល នៃរ៉ែសំខាន់ៗ និងធនធានធម្មជាតិជាកត្តាជំរុញផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា​ នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក ត្រាំ​ បានប្រកាសតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសរបស់លោកប្រចាំតំបន់​ Greenland។ ប្រធានាធិបតីអាមេរិករូបនេះ​ បានលេីកឡេីងថា “យើងត្រូវតែមានវា (Greenland) ហើយលោក​ Landry​ ចង់ដឹកនាំការទទួលខុសត្រូវ”​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាការឆ្លើយតប លោក Landry បានឧ្យដឹងនៅលើបណ្ដាញសង្គម​ … Continue reading ​ លោក ត្រាំ​ បន្តការអំពាវនាវ ឱ្យកាន់កាប់តំបន់​ Greenland ទោះបីជាមានការជំទាស់ យ៉ាងខ្លាំងក៏ដោយ