ចិន បន្តអះអាងថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា ឱ្យបានឆាប់ រវាងកម្ពុជា-ថៃ
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាថ្មីម្ដងទៀតបានលើកឡើងថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែន( កម្ពុជា-ថៃ) ដោយសន្តិវិធី។ លោកបញ្ជាក់ថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់ របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកា សម្រាប់ការសន្ទនានិងកិច្ចចរចា រវាងភាគីទាំងពីរ។ លោក វ៉ាង វិនពីន សង្ឃឹមថា កម្ពុជានិងថៃ នឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នា ទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញ តាមបណ្តោយព្រំដែន។ លោក វ៉ាង វិនពីន បានឱ្យដឹងថា អំឡុងពេល លោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួល ឱ្យមានការឈប់បាញ់ ក្នុងជម្លោះព្រំដែនកម្ពុជាថៃ។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed