បរទេស៖ ប្រទេសឥណ្ឌានឹងផ្តល់កញ្ចប់ជំនួយចំនួន ៤៥០ លានដុល្លារដល់ ប្រទេសស្រីលង្កាដើម្បីជួយប្រទេសដីកោះនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ របស់ខ្លួនបន្ទាប់ពី ព្យុះស៊ីក្លូន Ditwah ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ព្យុះស៊ីក្លូន Ditwah នៅខែវិច្ឆិកាបានធ្វើឱ្យមនុស្សជាង ៦០០នាក់ស្លាប់ និងរាប់លាននាក់គ្មានផ្ទះសម្បែង និងបានធ្វើឱ្យខូចខាតដល់ទៅ ៤ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar បាននិយាយកាលពីថ្ងៃអង្គារថា “ដូចជាប្រទេសស្រីលង្កាកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០២២ គ្រោះមហន្តរាយធម្មជាតិនេះបានបង្កើត ការលំបាកថ្មី” ដោយលោកបានប្រកាសអំពីកញ្ចប់ថវិកានេះ ខណៈដែលកំពុងបំពេញទស្សនកិច្ច នៅសមភាគីស្រីលង្កាគឺ លោក Vijitha Herath ។ លោក Jaishankar ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងកូឡុំបូ ក្នុងនាមនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បាននិយាយថា កញ្ចប់នេះនឹងត្រូវប្រើប្រាស់ជាចម្បង សម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន កសិកម្ម សុខភាព ការអប់រំ និងការត្រៀមគ្រោះមហន្តរាយ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed