ប្រធានាធិបតីអាមេរិក អះអាងជាថ្មីថា លោកបានទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររ មិនឱ្យកើតឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង សារជាថ្មីថា លោកមានតួនាទីសំខាន់ ក្នុងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ មិនឱ្យកើតឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន អំឡុងពេលមានការប្រឈមមុខដាក់គ្នា ផ្នែកយោធាកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ឥណ្ឌា និងប៉ាគីស្ថាន បានជាប់ពាក់ព័ន្ធក្នុងជម្លោះយោធា ពីថ្ងៃទី៧ ដល់ថ្ងៃទី ១០ ឧសភា ដែលបន្ទាប់ពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ២២ ខែមេសា នៅលើទឹកដីសហភាពឥណ្ឌានៃ Jammu និង Kashmir ដែលបានឆក់យកជីវិតមនុស្ស ២៦ នាក់។ លោក ដូណាល់ ត្រាំ បានអះអាង នៅក្នុង ការបង្ហោះ Truth Social មុនពេលប្រទេសឥណ្ឌា និងប៉ាគីស្ថានបានប្រកាសជាផ្លូវការ នូវបទឈប់បាញ់គ្នាដែលកិច្ចព្រមព្រៀង មួយត្រូវបានឈានដល់បន្ទាប់ពី “ការចរចារយៈពេលវែង” ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន។ លោកថា “យើងបញ្ឈប់សង្គ្រាមនុយក្លេអ៊ែរដ៏មានសក្តានុពលរវាងប៉ាគីស្ថាន និងឥណ្ឌា… នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយថា … Continue reading ប្រធានាធិបតីអាមេរិក អះអាងជាថ្មីថា លោកបានទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររ មិនឱ្យកើតឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន