តួកគីបើកប្រតិបត្តិការ ចាប់ខ្លួនមនុស្សទ្រង់ទ្រាយធំ ជុំវិញសកម្មភាពភេវរកម្ម

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការិយាល័យរដ្ឋទទួលបន្ទុកអាជ្ញាសាធារណៈរបស់ ទីក្រុងអ៊ីស្តង់ប៊ុលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសតួគីបានចាប់ខ្លួនជនសង្ស័យរដ្ឋអ៊ីស្លាមIS ដែលពីមុនជា ISIS ចំនួន១១៥នាក់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ដោយផ្តោតជាពិសេសទៅលើជនដែលមិនមែនជាមូស្លីមនៅក្នុងទីក្រុង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ តាម​សមត្ថកិច្ច​បាន​ចេញ​ដីកា​ចំនួន ១៣៧ ដីកា បណ្ដាល​ឲ្យ​មនុស្ស ១១៥ នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថាកាំភ្លើងខ្លី គ្រាប់រំសេវ និងឯកសារអង្គការជាច្រើនត្រូវបានរឹបអូសក្នុងអំឡុងពេលការវាយឆ្មក់ជាង១០០ដងនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល។វា​បាន​បន្ថែម​ថា ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​កំពុង​ដំណើរការ​ក្នុង​ការ​ស្វែងរក​ជនសង្ស័យ​ដែល​នៅ​សេសសល់។ កាល​ពី​ថ្ងៃ​ចន្ទ ទីភ្នាក់ងារពត៌មាន Anadolu បាន​រាយការណ៍​ថា អង្គការ​ស៊ើបការណ៍​ជាតិ (MIT) របស់ប្រទេសតួគីទើប​ចាប់​បាន​សមាជិក​ជាន់​ខ្ពស់ IS ម្នាក់នៅ​ក្នុង​តំបន់​អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន។ កាលពីដើមខែធ្នូ អាជ្ញាធរតួកគីបានចាប់ខ្លួនបុគ្គចំនួន ២៣៣នាក់ផងដែរ ដែលសង្ស័យថាបានផ្តល់ហិរញ្ញប្បទាន ឬមានទំនាក់ទំនងជាមួយក្រុម IS៕ ប្រែសម្រួល៖ស៊ុន លី