កូរ៉េខាងជើង ធ្វើការតាំងបង្ហាញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួន ជាលើកដំបូង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុងព្យុងយ៉ាងបានចែករំលែករូបភាពថ្មីនៃ នាវាមុជទឹកជាយុទ្ធសាស្ត្រដែលដើរដោយថាមពលនុយក្លេអ៊ែរ ដែលជិតរួចរាល់ជាលើកដំបូងរបស់ខ្លួនខណៈដែល មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានធ្វើដំណើរមកត្រួតពិនិត្យនាវាដោយផ្ទាល់។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េឬKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការសាងសង់របស់ខ្លួនថាជា ការផ្លាស់ប្តូរដ៏សំខាន់ដែលបង្កើតជាសម័យកាល។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក គីម បានមើលការខុសត្រូវលើការសាងសង់ នាវាមុជទឹកដែលមានបំពាក់មីស៊ីលបញ្ជាពីចំងាយទម្ងន់ ៨៧០០ តោនហើយបានប្តេជ្ញាថានឹងបន្តបំពាក់ដល់កងទ័ពជើងទឹករបស់ កូរ៉េខាងជើងជាមួយនឹងមីស៊ីលបំពាក់នុយក្លេអ៊ែរផងដែរ។ លោកគីមក៏បានភ្ជាប់តម្រូវការ ក្នុងការពង្រឹងអំណាចវាយលុករបស់ប្រទេសជាមួយនឹង ផែនការរបស់កូរ៉េខាងត្បូងក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន ដែលថ្មីៗនេះត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកផងដែរ។ បន្ថែមពីនេះមេដឹកនាំកូរ៉េខាងជើងបានអះអាងថា ផែនការរបស់ទីក្រុងសេអ៊ូលបានរំលោភលើសន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្ររបស់ទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed