ក្រុងមូស្គូ ទាក់ទងទៅរដ្ឋាភិបាល បារាំង ជូនដំណឹងអំពីករណី កាត់ទោសជនជាតិ បារាំងម្នាក់នៅរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងម៉ូស្គូបានធ្វើការទំនាក់ទំនងជាមួយ នឹងរដ្ឋាភិបាលទីក្រុងប៉ារីស ហើយជាមួយនឹងសំណើទាក់ទង នឹងពលរដ្ឋបារាំងម្នាក់ ដែលជាប់គុកនៅក្នុងប្រទេសរុស្ស៊ី។ លោកLaurent Vinatier ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំក្នុងឆ្នាំ២០២៤ ដោយសារតែការខកខាន ក្នុងការចុះឈ្មោះជាភ្នាក់ងារបរទេស ខណៈពេលដែលប្រមូលព័ត៌មានអំពីយោធារុស្ស៊ី។ ក្នុងអំឡុងសួរសំណួរកាលពីសប្តាហ៍មុន ទូរទស្សន៍បារាំង TF1 អ្នកកាសែត Jerome Garro បានសួរប្រធានាធិបតីរុស្ស៊ី Vladimir Putin ថាតើគាត់អាចលើកលែងទោសដល់លោក Vinatier ដែរឬទេ។ លោកPutinបានឆ្លើយតបថា លោកមិនបានដឹងអំពីករណីនេះទេ ប៉ុន្តែបានសន្យាថានឹងពិនិត្យមើលវា ហើយ ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធ្វើរឿងនោះ ប្រសិនបើច្បាប់រុស្ស៊ីអនុញ្ញាត។ កាលពីថ្ងៃព្រហស្បតិ៍លោក Peskov បាននិយាយថា គាត់បានទូរស័ព្ទទៅlok Garro ហើយបានបំពេញឱ្យគាត់​​ នូវសំណើដែលទីក្រុងមូស្គូ បានធ្វើទៅកាន់ទីក្រុងប៉ារីសទាក់ទងនឹងករណីនេះ ។ អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយ​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ដោយ​ហៅ​បញ្ហា​នេះ​ថា​ ជា​រឿង​ រសើប​ហើយបញ្ជាក់បែបនេះថា​ … Continue reading ក្រុងមូស្គូ ទាក់ទងទៅរដ្ឋាភិបាល បារាំង ជូនដំណឹងអំពីករណី កាត់ទោសជនជាតិ បារាំងម្នាក់នៅរុស្សី