លោក ត្រាំ ព្រមានវាយប្រហារលើកទីពីរ លើវេណេស៊ុយអេឡា ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន​ មិនធ្វេីតាមការចង់បានរបស់អាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ព្រមានវាយប្រហារជាលើកទីពីរលើប្រទេសវេណេស៊ុយអេឡ ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន ប្រព្រឹត្តមិនបានត្រឹមត្រូវ តាមការទាមទាររបស់អាមេរិក ហើយបានប្រកាសថា អាមេរិក នឹងរក្សាជម្រើសរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរក្សាជម្រើសទាំងអស់អំពីរបៀប «គ្រប់គ្រង» ប្រទេស វេណេស៊ុយអេឡា ហើយនឹងមិនច្រានចោលវត្តមានយោធាអាមេរិក នៅក្នុងប្រទេសនោះទេ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rubio បានឲ្យដឹងនៅលើ CBS ក្នុងបទសម្ភាសន៍មួយថា «ជាដំបូង ប្រធានាធិបតី តែងតែរក្សាជម្រើសលើអ្វីៗគ្រប់យ៉ាង និងលើបញ្ហាទាំងអស់នេះ» ដោយបន្ថែមថា ភាគីអាមេរិក នឹងវាយតម្លៃថាតើថ្នាក់ដឹកនាំបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា អាច «ធ្វើការសម្រេចចិត្តត្រឹមត្រូវ» ដែរឬទេ។ លោក ត្រាំ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹង «គ្រប់គ្រង» ប្រទេសអាមេរិកខាងត្បូង ដែលសម្បូរប្រេងរហូតដល់ការផ្លាស់ប្តូរ ដែលត្រូវតែបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក បន្ទាប់ពីយោធាអាមេរិក … Continue reading លោក ត្រាំ ព្រមានវាយប្រហារលើកទីពីរ លើវេណេស៊ុយអេឡា ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន​ មិនធ្វេីតាមការចង់បានរបស់អាមេរិក