បរទេស៖ ប្រធានាធិបតីស្តីទីរបស់វេណេហ្ស៊ុយអេឡា បានលើកឡើងកាលពីថ្ងៃអាទិត្យ ដើម្បីសហការជាមួយសហរដ្ឋអាមេរិកក្នុងរបៀបវារៈដែលផ្តោតលើ “ការវិវឌ្ឍន៍រួមគ្នា” ដែលបង្ហាញពីការផ្សះផ្សា ជាលើកដំបូងចាប់តាំងពីកងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីប្រទេសសម្បូរប្រេងលោក Nicolas Maduro ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី កំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនង ប្រកបដោយការគោរពជាមួយសហរដ្ឋអាមេរិក ប៉ុន្តែលោកស្រីបានរិះគន់ ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ថា ជាការចាប់យកខុសច្បាប់ សម្រាប់ធនធានជាតិរបស់ប្រទេស។ លោកស្រី Rodriguez បាននិយាយថា “យើងសូមអញ្ជើញរដ្ឋាភិបាល សហរដ្ឋអាមេរិកឱ្យសហការជាមួយយើង នៅក្នុងរបៀបវារៈ នៃកិច្ចសហប្រតិបត្តិការដែលផ្តោតលើការ អភិវឌ្ឍន៍រួមគ្នានៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិដើម្បីពង្រឹងការរួមរស់សហគមន៍យូរអង្វែង” ។ “ប្រធានាធិបតី Donald Trump, ប្រជាជនរបស់យើង និងតំបន់របស់យើង សមនឹងទទួលបានសន្តិភាព និងការសន្ទនា មិនមែនសង្រ្គាមទេ”។ លោកស្រី Rodriguez ដែលបម្រើការជារដ្ឋមន្ត្រីប្រេងផងដែរនោះ ត្រូវបានគេចាត់ទុកថា ជាសមាជិកដ៏មានសុទិដ្ឋិនិយមបំផុតនៃរង្វង់ខាងក្នុងរបស់លោក Maduro … Continue reading ប្រធានាធិបតី បណ្តោះអាសន្ន របស់វេណេហ្ស៊ុយអេឡា ផ្តល់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក បន្ទាប់ពីលោក Trump ព្រមានថា អាចនឹងមានការវាយប្រហារ បន្ថែមទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed